អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមករា ឆ្នាំ២០២១

នារៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចាប់ពីអនុប្រធានការិយាល័យឡើង៕